ការសិក្សាស្រាវជ្រាវអំពីទីផ្សារ
ដើម្បីធ្វើការរកស៊ីប្រកបដោយជោគជ័យបាន លោកអ្នកត្រូវស្វែងយល់អំពីអតិថិជនទាំងចាស់ទាំងថ្មី
របស់លោកអ្នក អំពីគូប្រជែងរបស់លោកអ្នក
ហើយនិងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ទីផ្សារ នៃមុខរបររបស់លោកអ្នក
ដោយដឹកនាំធ្វើការសិក្សាស្រាវជ្រាវអំពីទីផ្សារមួយឡើង។ នោះគឺជាដំណើរការនៃការប្រមែប្រមូលនិងវិភាគទិន្នន័យស្តីពីអ្នកប្រើប្រាស់និងសេដ្ឋកិច្ច
ដែលនឹងជួយឲ្យលោកអ្នកបានយល់ដឹងថាតើអតិថិជនគេត្រូវការចង់បានផលិតផលឬសេវាអ្វី
ហើយនិងថាតើធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់លោកអ្នកវាពិសេសជាងដៃគូប្រកួតប្រជែង។
ការសិក្សាស្រាវជ្រាវអំពីទីផ្សារក៏អាចនឹងជួយឲ្យលោកអ្នកបានដឹងផងដែរអំពី÷
• ហានិភ័យដែលអាចនឹងកើតមានចំពោះមុខរបររបស់លោកអ្នក
• បញ្ហាដែលអាចនឹងលេចចេញឡើងនៅក្នុងទីផ្សារបច្ចុប្បន្ន
• កំណត់រកឃើញកាលានុវត្តភាពនៃការលក់
• រៀបចំផែនការអាជីវកម្មឲ្យបានត្រឹមត្រូវ។
ចុះតើដឹកនាំធ្វើការសិក្សាស្រាវជ្រាវអំពីទីផ្សារយ៉ាងណាទៅ?
តាមពិតទៅ វាហាក់ដូចជាពិបាកបន្តិចនឹងដឹងថាតើត្រូវចាប់ផ្តើមពីត្រង់ណា។ ជាទូទៅ មានការសិក្សាស្រាវជ្រាវអំពីទីផ្សារពីរបែប។
១- ការសិក្សាស្រាវជ្រាវបឋម: លោកអ្នកចុះទៅដល់ប្រភពដោយផ្ទាល់ ដើម្បីប្រមូលព័ត៌មាន ឬសួរសំណួរ។ កិច្ចការដែលត្រូវធ្វើនៅក្នុងដំណាក់កាលនេះ រួមមាន:
• ការរៀបចំក្រុមពិភាក្សានៅក្នុងចំណោមសមាជិកនៃទីផ្សារគោលដៅ
• ការសម្ភាសន៍សមាជិកនៃទីផ្សារគោលដៅ ដោយផ្ទាល់ឬដោយទូរស័ព្ទ
• ការចុះពិនិត្យទីកន្លែងរបស់គូប្រជែង
• ការដឹកនាំការអង្កេតអំពីទីផ្សារគោលដៅដោយផ្ទាល់ ឬតាមប្រព័ន្ធព័ត៌មាន ឬតាមអាំងទែរណិត
• ការសង្កេតមើលទីផ្សារគោលដៅ(ដូចជានៅក្នុងទីផ្សារតូចណាមួយ នៅក្នុងព្រឹត្តិការណ៍របស់សហគមន៍ណាមួយ) ហើយកត់ចំណាំថាមានដំណើរការយ៉ាងដូចម្តេច។
២- ការសិក្សាស្រាវជ្រាវតាមប្រភពព័ត៌មានដែលមានស្រាប់: លោកអ្នកមិនចុះទៅធ្វើការសិក្សាដោយផ្ទាល់ទេ ប៉ុន្តែស្រាវជ្រាវតាមព័ត៌មានដែលអ្នកស្រាវជ្រាវដទៃទៀតគេបានធ្វើរួចហើយ ដោយ:
• មើលព័ត៌មានដែលមានចុះនៅក្នុងសារព័ត៌មាន ការបោះពុម្ពផ្សាយ ឬគេហទំព័រ
• ស្រាវជ្រាវព័ត៌មានតាមបណ្ណាល័យ
• សាកសួរព័ត៌មានពីសមាគមឬអង្គការពាណិជ្ជកម្មផ្សេងៗ
• មើលគេហទំព័ររបស់ទីភ្នាក់ងារឬស្ថាប័នរដ្ឋាភិបាលផ្សេងៗ។
បើទោះបីជាត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីទីផ្សារបឋម ឬតាមប្រភពព័ត៌មានផ្សេងៗក្តី លោកអ្នកចាំបាច់ត្រូវចោទសួរសំណួរទាំងឡាយខាងក្រោមនេះ។
អំពីមុខរបរនោះ:
• តើមុខរបរនេះស្ថិតនៅក្នុងដំណាក់កាលណា ទើបតែចាប់ផ្តើម ឬទុំជោរហើយ ឬធ្លាក់ស្រុតមកវិញហើយ?
• តើមើលទៅមានអំណោយផលទេ ឬរួញចុះមកហើយ?
• តើមានការប្រឈមអ្វីខ្លះ?
• តើនិន្នាការមានបង្កើតឱកាសឲ្យដែរឬទេ?
• តើមានផលកម្រៃមធ្យមប៉ុនណាដែរ?
អំពីគូប្រជែង:
• អ្នកណាខ្លះជាគូប្រជែងរបស់លោកអ្នក?
• តើមុខរបររបស់គេតូចឬធំប៉ុនណា?
• នៅទីណាខ្លះ?
• តើមុខរបររបស់គេនោះមានគំរូយ៉ាងដូចម្តេច? មានបានចំណេញទេ? ប្រើបណ្តាញលក់ដូចម្តេច?
• តើគេលក់ដូរថ្លៃថ្នូរយ៉ាងដូចម្តេច? បានចំណេញច្រើនទេ?
អំពីទីផ្សារគោលដៅ:
• តើទីផ្សារមានប្រជាសាស្ត្រយ៉ាងដូចម្តេច(អាយុ ភេទ សញ្ជាតិ ស្ថានភាពគ្រួសារ)?
• តើមានចំណូលយ៉ាងដូចម្តេច?
• តើចាយវាយយ៉ាងដូចម្តេច ពិសេសចំពោះទំនិញរបស់លោកអ្នក?
• តើគេចូលចិត្តទិញតាមរបៀបណា(ហាងលក់រាយ បញ្ជាតាមអាំងទែរណិត ផ្សារទំនើប)